អាយ. អ. ស៊ី. អាយ. និងអេស.អេ.ស៊ី. បានរួបរួមគ្នារៀបចំសិក្ខាសាលាស្តីពីការស្រាវជ្រាវដោយអញ្ជើញសារមន្ទីរដែលពាក់ព័ន្ធនៅក្នុងតំបន់អាស៊ី មកចូលរួម (6-10 សីហា 2012, ឡាំផុន)

អាយ. អ. ស៊ី. អាយ. និងអេស.អេ.ស៊ី. បានប្រារព្ធរួមគ្នាសិក្ខាសាលាការស្រាវជ្រាវអន្តរជាតិ (សិក្ខាសាលានៃអតីតនិស្សិតសាលាជំនាញអន្តរជាតិ៖ ការការពារបេតិកភណ្ឌវប្បធម៌អរូបីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក) នៅទីក្រុងឡាំផុន ប្រទេសថៃ។ អ្នកចូលរួមនៅក្នុងសិក្ខាសាលានេះ រួមមានអ្នកអភិរក្ស និងក្រុមអ្នកស្រាវជ្រាវចំនួន13នាក់ បានចូលរួមក្នុងការការពារ អាយ.ស៊ី.អេក. នៅសារមន្ទីររៀងខ្លួននៃតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាអ្នកជំនាញចំនួន4នាក់មកពីប្រទេសជប៉ុន និងសហរដ្ឋអាមេរិក។