បានបើកការប្រជុំជំនាញការអន្តរជាតិលើគម្រោងកិច្ចការងារគូសផែនទីនៅទីក្រុងប៊ីសកេក (Bishkek) (សាធារណៈរដ្ឋគីហ្គៃស៍ (Kyrgyz))

ចាប់ពីថ្ងៃទី8ខែធ្នូឆ្នាំ2015 ក្នុងរយៈពេល10ថ្ងៃ វិទ្យាស្ថានIRCI បានបើកកិច្ចប្រជុំជំនាញការអន្តរជាតិនៅទីក្រុងប៊ីសកេក នៃសារធារណៈរដ្ឋគីហ្គៃស៍ លើគម្រោង “ការស្រាវជ្រាវគូសផែនទីដើមើ្បការថែរក្សាបិតិកភណ្ឌ័វប្បធម៌អរូបីយ” ។ នៅក្នុងកិច្ចប្រជុំនេះ រួមបញ្ចូលទាំងអ្នកសង្កេតការណ៍ មានសមាជិកចូលរួមចំនួន17រូបមកពីបណ្ដាប្រទេស11នៃតំបន់អាស៊ីប៉ាស៊ីហ្វិក។

គម្រោងនេះត្រូវបានរៀបចំឡើងដោយIRCIចាប់តាំងពីឆ្នាំសារពើព័ន្ធ2013 ហើយជាសកម្មភាពស្នូលរបស់វិទ្យាស្ថានយើងខ្ញុំ។ IRCI មុននឹងរៀបចំកិច្ចប្រជុំនេះ យើងខ្ញុំបានសហប្រតិបត្តិការជាមួយនិងស្ថាប័នស្រាវជ្រាវព្រមទាំងអ្នកស្រាវជ្រាវចំពោះប្រទេសជាកម្មវត្ថុទាំង17នៃតំបន់អាស៊ីប៉ាស៊ីហ្វិក បានស្វែងយល់អំពីស្ថានភាពបច្ចុប្បន្ននិងស៊ើបអង្កេតឯកសារនានាស្ដីអំពីការស្រាវជ្រាវស៊ើបអង្កេតទាក់ទងនិងការថែរក្សាបតិកភណ្ឌ័វប្បធម៌អរូបីយ។ យោងតាមការស្រាវជ្រាវឯកសារនេះ យើងខ្ញុំបានវិភាគឃើញអំពីបញ្ហានៃការស្រាវជ្រាវស៊ើបអង្កេតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងចំណុចសំខាន់គួរយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវស៊ើបអង្កេត ព្រមទាំងបំណែងចែកនៃវិស័យក្នុងបិតិកភណ្ឌ័វប្បធម៌អរូបីយជាដើម។

នៅក្នុងកិច្ចប្រជុំនៃជំនាញការលើកនេះ យើងខ្ញុំបានធ្វើការចងក្រងនូវឯកសារស៊ើបអង្កេតខាងលើដែលបានធ្វើឡើងដោយអ្នកស្រាវជ្រាវនៃប្រទេសនិមួយៗ ដោយយោងទៅតាមលទ្ធផលនេះ យើងបានធ្វើការពិភាគ្សាអំពីបញ្ហាប្រឈមនិងចំណុចនៃបញ្ហានៅក្នុងសកម្មភាពស្រាវជ្រាវស៊ើបអង្កេតទាក់ទងនិងការថែរក្សាបតិកភណ្ឌ័វប្បធម៌អរូបីយនាពេលអនាគត។ ម៉្យាងវិញទៀត យើងក៍បានធ្វើការពិភាគ្សាស្ដីអំពីទិសដៅនៃការស៊ើបអង្កេតឯកសារសំរាប់ឆ្នាំការងារបន្ទាប់ ព្រមទាំងការរៀបចំប្រព័ន្ធទិន្នន័យស្រាវជ្រាវរបស់IRCIដោយយោងទៅលើលទ្ធផលស៊ើបអង្កេតឯកសារ។

នេះជាលើកទីមួយដែលIRCIបានបើកកិច្ចប្រជុំជាអន្តរជាតិនៅអាស៊ីកណ្ដាល ហើយនៅក្នុងការរៀបចំកិច្ចប្រជុំនោះយើងខ្ញុំបានទទួលកិច្ចសហប្រតិបត្តិការជាមួយនិងស្ថាប័នស្រាវជ្រាវរបស់ប្រទេសគីហ្គៃស៍“មជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌Aigine”។ នៅក្នុងឪកាសនោះផងដែរ យើងបានពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសតាជីគីស្ថាន(Tajikistan)និងប្រទេសអ៊ឹស៊ឹបីគីស្ថាន(Uzbekistan)ជាបណ្ដាប្រទេសនៃតំបន់អាស៊ីកណ្ដាល។

ទំនាក់ទំនងៈ លោក. កូដាម៉ា ស៊ីហ្គេអាគី