ដើម្បីជាកិច្ចពង្រឹងលើសកម្មភាពស្រាវជ្រាវរបស់វិទ្យាសា្ថន អ្នកស្រាវជ្រាវបានចុះទៅធ្វើទស្សនកិច្ចសិក្សានៅប្រទេស3ក្នុងតំបន់ទន្លេមេគង្គ

ដើម្បីប្រមូលពត័មាននិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនិងស្ថាប័នសហប្រតិបត្តិការនៅក្នុងកិច្ចការងារស្រាវជ្រាវរបស់IRCI ដែលក្នុងនោះរួមមានគំរោង “ការស្រាវជ្រាវប្រព័ន្ធច្បាប់ស្ដីអំពីបិតិកភណ្ឌ័វប្បធម៌អរូបីយនៅក្នុងតំបន់ទន្លេមេគង្គ” IRCIបានបញ្ជូនអ្នកស្រាវជ្រាវចំនួនពីរនាក់ដែលមានឈ្មោះSusan McIntyre-Tamwoy (ទទួលបន្ទុកគ្រប់គ្រងដំណោះស្រាយ បុរាណវិទ្យានិងបិតិកភណ្ឌ័) និងឈ្មោះ Katie O`Rourke (ជាអ្នកពិគ្រោះP/LនៃKatie O`Rourke) ទៅប្រទេសចំនួន3គឺ យ៉ានម៉ា ឡាវ និងថៃ។ ចាប់តាំងពីថ្ងៃទី2ខែវិច្ឆិកាឆ្នាំ2015 ក្នុង10ថ្ងៃអ្នកទាំងពីរបានចុះទៅតាមមហាវិទ្យាល័យ ស្ថាប័នទាក់ទងនិងបិតិកភណ្ឌ័វប្បធម៌អរូបីយ និងអគ្គនាយកដ្ឋាននានានៃរាជដ្ឋាភិបាលដើម្បីធ្វើការពិភាគ្សាស្ដីអំពីស្ថានភាពបច្ចុប្បន្ននៃប្រព័ន្ធច្បាប់នៃការថែរក្សាបិតិកភណ្ឌ័វប្បធម៌អរូបីយដោយផ្អែកទៅលើកម្រងសំណួរដែលIRCIបានផ្ញើរជូនទៅបណ្ដាប្រទេសទាំងនោះជាមុន។ ស្ថាប័នដែលបានចុះទៅសាកសួរដល់មូលដ្ឋានមានដូចរៀបរាប់ខាងក្រោម។ (ប្រទេសមីយ៉ាន់ម៉ា) ក្រសួងវប្បធម៌ មូលនិធិបិតិកភណ្ឌ័យ៉ាងហ្គុង ការិយ៉ាល័យកិច្ចការងារយូនីសកូ។ (ប្រទេសឡាវ) សកលវិទ្យាល័យជាន់ខ្ពស់វិទ្យាសាស្រ្ដសង្គមឡាវ សកលវិទ្យាល័យជាតិឡាវ ក្រសួងពត៌មានវប្បធម៌និងទេសចរណ៍ ការិយ៉ាល័យទំនាក់ទំនងយូនីសកូ។ (ប្រទេសថៃ) សភាជាតិ ក្រសួងវប្បធម៌។