បានបើកកិច្ចប្រជុំគណៈប្រតិបត្តិIRCIលើកទី៤

កិច្ចប្រជុំគណៈប្រតិបត្តិលើកទី៤បានប្រារព្ធឡើងនៅថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៥ នាសណ្ឋាគាAgora Regencyទីក្រុងសាកៃ។ នៅក្នុងកិច្ចប្រជុំគណៈប្រតិបត្តិនេះ មានសមាជិកនៃគណៈប្រតិបត្តិចំនួន៨នាក់ មន្រី្តនៃក្រសួងការបរទេសនិងប្រធានសារមន្ទីរជាតិបេឡូនៃប្រទេសប៉ាឡាវ មជ្ឈមណ្ឌលC2នៃបំណែងចែករបស់អង្គការយូនីសកូដែលពាក់ព័ន្ធនិងកេរ្ដិ៍មរតកវប្បធម៌អរូបីយនៃប្រទេសចិននិងកូរ៉េ (ICHCAP, CRIHAP)ជាដើម ដែលជាការចូលរួមពី៧អង្គភាពមានសម៉ាសភាព១៣នាក់មានវត្តមាននាឪកាសនោះ។

នៅក្នុងការប្រជុំគណៈប្រតិបត្តិនោះ មានរបៀបវារៈដូចខាងក្រោមគឺជាចំណុចសំខាន់នៃការពិចារណា៖

  1. របាយការណ៍ការងារនៃឆ្នាំសារពើព័ន្ធ២០១៤ ការយល់ព្រមសំរេចបិទគណនេយ្យប្រចាំឆ្នាំ២០១៤ ព្រមទាំងការធ្វើកំណត់សំគាល់ឡើងវិញនូវគំរោងថវិកាសំរាប់ឆ្នាំ២០១៥។
  2. ការពិភាគ្សានិងការយល់ស្របលើផែនការថ្មីដំណាក់កាលកណ្ដាល (ឆ្នាំសារពើព័ន្ធ២០១៦-២០២០)។
  3. ផែនការនៃកិច្ចការងារសំរាប់ឆ្នាំសារពើព័ន្ធ២០១៦ ការពិភាគ្សានិងការយល់ស្របលើគំរោងថវិកាប្រើប្រាស់។

 

នៅថ្ងៃបន្ទាប់ពីការប្រជុំគណៈប្រតិបត្តិ នៅក្នុងសកម្មភាពដំណើរកំសាន្ដសមាជិកបានទៅធ្វើទស្សនកិច្ចនៅព្រះវិហារម៉ូស៊ឹហាឈីម៉ាងដែលនៅទីនោះមានរៀបចំកម្មវិធីដង្ហែរសែងគ្រែស្នែងហ្វឹតុងដាយកូថ្វាយព្រះក្នុងឪកាសបុណ្យប្រមូលផលនាសិសិរដូវ។