បានចូលរួមនៅក្នុងការប្រជុំសម្របសម្រួលលើកទី៣នៃមជ្ឈមណ្ឌលទី២នៃបំណែងចែករបស់យូនីសកូលើសកម្មភាពក្នុងវិស័យកេរ្ដិ៍មរតកវប្បធម៌អរូបីយ។

នៅអំឡុងពីថ្ងៃទី៦ដល់ថ្ងៃទី៨ខែកក្កដាឆ្នាំ២០១៥ IRCIបានចូលរួមនៅក្នុងការប្រជុំសម្របសម្រួលលើកទី៣នៃមជ្ឈមណ្ឌលទី២(C2)នៃបំណែងចែករបស់យូនីសកូលើសកម្មភាពក្នុងវិស័យកេរ្ដិ៍មរតកវប្បធម៌អរូបីយ ដែលបានប្រារព្ធឡើងនៅសាធារណរដ្ឋប្រជាមានិតចិនខេត្តខ្វាងចូវក្រុងខ្វាងយ៉ាង។ នៅក្នុងកិច្ចប្រជុំនេះ បានធ្វើការសម្របសម្រួលសកម្មភាពរបស់C2នៅក្នុងវិស័យការងារកេរ្ថិ៍មរតវប្បធម៌អរូបីយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរបស់មជ្ឈមណ្ឌលនិងមជ្ឈមណ្ឌលព្រមទាំងជាមួយនិងស្ថាប័នអង្គភាពយូនីសកូផ្ទាល់តែម្ដង ការិយ៉ាល័យកេរ្ដិ៍មរតវប្បធម៌អរូបីយនៃអង្គការយូនីសកូបានរៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំ។ សំរាប់ឆ្នាំនេះ កិច្ចប្រជុំនេះនឹងធ្វើឡើងនៅC2ប្រទេសចិន (CRIHP) ដោយមានតំណាងនៃមជ្ឈមណ្ឌលនៃប្រទេសអឺរ៉ុប អាស៊ី និងអាមេរិចឡាទីនសរុបចំនួន៦នាក់ចូលរួម។ ពីមជ្ឈមណ្ឌលIRCI មានតំណាងប្រតិបត្តិលោក.Arata Akio និងសមាជិកគាំទ្រកិច្ចការងារលោក.Kodama Shigeaki មានវត្តមាននៅទីនោះ និងបានទទួលបន្ទុកនៅក្នុងការប្រជុំស្ដីអំពីការវាយតំលៃពីស្ថាប័នខាងក្រៅក្រោមបញ្ញើរការងាររបស់យូនីសកូ។ នៅក្នុងឪកាសនោះ តំណាងC2នៃមជ្ឈមណ្ឌលផ្សេងៗទៀត បានលើកឡើងពីបញ្ហាប្រឈមក្នុងកិច្ចការងារប្រតិបត្តិអង្គភាពនិងសកម្មភាពផ្សេងទៀត។ តាមរយៈការពិភាគ្សានោះយើងបានធ្វើកំណត់សំគាល់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការអោយកាន់តែល្អប្រសើរសំរាប់ថ្ងៃអនាគត។