សន្និសិទអន្តរជាតិសម្រាប់ការប្រារព្ធខួបលើកទី10 នៃអនុសញ្ញាសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបី

សន្និសិទនេះ ត្រូវបានសហការរៀបចំដោយ អាយ. អ.ស៊ី. អាយ. ទីភ្នាក់ងារទទួលបន្ទុកកិច្ចការវប្បធម៌របស់ប្រទេសជប៉ុន និងទីក្រុងសាកៃនៅទីក្រុងសាកៃនៅថ្ងៃទី 3 ខែសីហា ឆ្នាំ2013 ចាប់ពីម៉ោង 13:00 ដល់ 17:30។ វគ្គទី1នៃសន្និសិទ បានបន្តដូចខាងក្រោម៖

មតិស្វាគមន៍ដោយអ្នកសហការរៀបចំ និងភ្ញៀវមកពីអង្គការយូណេស្កូ
លោកម៉ាសាណូរី អាអូយ៉ាហ្គី ជាស្នងការនៃទីភ្នាក់ងារកិច្ចការវប្បធម៌នៃប្រទេសជប៉ុន
លោក អាប៊ីម៉ានយុ ស៊ីង ជានាយក នៃអង្គការយូណេស្កូ ប្រចាំការិយាល័យទីក្រុងប៉េកាំង
លោកអូសាមី តាកិយ៉ាម៉ា ជាអភិបាលក្រុង នៃទីក្រុងសាកៃ

សុន្ទរកថាស្វាគមន៍
“អនាគតនៃអនុសញ្ញាឆ្នាំ 2003 និងតួនាទីរបស់សហគមន៍អន្តរជាតិ" ដោយលោកខូអ៊ិជិរ៉ូ ម៉ាត់ស៊ឹអ៊ឹរ៉ា ជាអតីតអគ្គនាយកនៃអង្គការយូណេស្កូ "អំពីការបន្តកេរតំណែលនៃ អាយ.ស៊ី.អេក." ដោយលោកហ្គែងសូអ៊ឹមែវ៉ាកា សិល្បៈករវិនាដកម្មបុរាណជប៉ុន ប្រធានទី56 នៃគ្រួសារអ៊ឹមែវ៉ាកា

វេទិកាពិភាក្សា
"
ភាពខ្លាំងនៃ អាយ.ស៊ី.អេក. និងបេសកកម្មនៃអនុសញ្ញាឆ្នាំ 2003"
ធ្វើជាមជ្ឈន្ដិកីដោយ លោកអាគីអូអារ៉ាតាជាអគ្គនាយកនៃអាយ. អ.ស៊ី. អាយ.
គណវិនិច្ឆ័យ៖ អ្នកជំនាញ9នាក់និងអ្នកកាន់អាយ.ស៊ី.អេក.

នៅក្នុងវគ្គទីពីរនៃសន្និសិទនេះ ការសម្តែងពីរដែលត្រូវបានសរសេរចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ត្រូវបានបង្ហាញនៅលើឆាក។ ដើម្បីមើលខ្សែភាពយន្តនេះសូមចុចតំណភ្ជាប់ខាងក្រោម។

អ្នកចូលរួមប្រហែល 300 នាក់ បានចូលរួមក្នុងសន្និសិទនេះ។