យើងខ្ញុំបានចូលរួមនៅក្នុងមហាសន្និបាតនាទីក្រុងតូក្យូលើប្រធានបទស្ដីអំពី “ពិចារណាអំពីកេរ្តិ៍មរតវប្បធម៌”។

នៅថ្ងែទី២០ខែឧសភាឆ្នាំ២០១៥ នៅសាលមហោស្រពហេយវ៉ាក់នៃសារមន្ទីជាតិទីក្រុងតូក្យូ IRCIយើងខ្ញុំបានចូលរួមក្នុងកម្មវិធីមហាសន្និបាតដែលមានចំណងជើងដូចខាងលើ។ មហាសន្និបាតនេះគឺជាកម្មវិធីដែលបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការនៃសាលាក្រុងសាកៃនិងនិតិបុគ្គលរដ្ឋាបាលឯករាជ្យអង្គការសម្បត្តិវប្បធម៌ជាតិ ហើយលោក.Arita Akioដែលជាប្រធានប្រតិបត្តិនៃIRCIបានមានវត្តមានជាវាលគ្មិនកិត្តិយសនៅក្នុងឪកាសនោះ។

នៅក្នុងមហាសន្និបាតនោះមានមហាជនចំនួនប្រមាណ២៥០នាក់បានចូលរួម ហើយនៅបន្ទប់ទទួលភ្ញៀវយើងបានរៀបចំជាបដារូបភាពដើម្បីបង្ហាញអំពីសកម្មភាពរបស់IRCIយើងខ្ញុំផងដែរ។