តំណាងគណៈប្រតិភូវិទ្យាស្ថានស្រាវជ្រាវភាសាកំណើតអន្តរជាតិនៃប្រទេសបង់ក្លាដេសបានអញ្ចើញចូលធ្វើបដិសណ្ឋារកិច្ចនៅIRCI។

នៅថ្ងៃទី៦ខែមេសាឆ្នាំ២០១៥ គណៈប្រតិភូ៣នាក់នៃវិទ្យាស្ថានស្រាវជ្រាវភាសាកំណើតអន្តរជាតិដែលមានលោកបណ្ឌិត.Aruna Biswas ជាប្រធានបានអញ្ចើញចូលធ្វើបដិសណ្ឋារកិច្ចនៅស្ថាប័នIRCI។ IRCយើងខ្ញុំនិងតំណាងនៃវិទ្យាស្ថានស្រាវជ្រាវភាសាកំណើតអន្តរជាតិបានធ្វើការផ្ដល់និងផ្លាស់ប្ដូរពត៌មានស្ដីអំពីសកម្មភាពការងាររបស់អង្គភាពទាំងពីរទៅវិញទៅមក និងបានធ្វើការពិភាគ្សាអំពីកិច្ចសហប្រតិបត្តិការនាពេលអនាគត។