បានរៀបចំកម្មវិធី “សម័យប្រជុំការងារប្រពលភាពលើការរៀបចំភាពយន្តឯកសារស្ដីអំពីវិធានការថែរក្សាកេរ្តិ៍មរតកអរូបីយដោយមានសហគមន៍ជាអ្នកចូលរួមដឹកនាំសកម្មភាពនេះ”។

ចាប់តាំងពីឆ្នាំ២០១១ IRCIបានអនុវត្តន៍គំរោង “ការរៀបចំភាពយន្តឯកសារស្ដីអំពីកេរ្ដិ៍មរតកវប្បធម៌អរូបីយដើម្បីប្រើប្រាស់ជាឧបករណ៍ក្នុងសកម្មភាពថែរក្សាដោយសហគមន៍”។ នៅក្នុងឆ្នាំចុងក្រោយនៃការធ្វើការបូកសរុបសកម្មភាពការងារ នៅថ្ងែទី១៦ខែមិនាឆ្នាំ២០១៥នាទីក្រុងតូក្យូ យើងបានរៀបចំសម័យប្រជុំការងារដោយបានលើកអំពីគំរោងនៃសកម្មភាពអនុវត្តន៍បន្ដនិងអញ្ជើញអ្នកជំនាញការនៃប្រទេសទីម៉ូខាងកើតអោយអញ្ជើញចូលរួមក្នុងខណៈដែលប្រទេសនេះមិនទាន់បានបញ្ចប់ការផលិតរូបភាពនៃភាពយន្តឯកសារនេះ”។ ក្នុងសម័យប្រជុំនេះដែរ មានមន្រ្តីរដ្ឋាភិបាលនៃប្រទេសជប៉ុននិងប្រទេសសិរីលង្ការដែលបានចូលរួមក្នុងឋានៈជាអ្នកសង្កេតការណ៍ព្រមទាំងអ្នកបន្តមរតកកេរ្តិ៍មរតកវប្បធម៌អរូបីយចំនួន៩អ្នកក៍បានចូលរួមក្នុងកម្មវិធីនេះផងដែរ។ បច្ចុប្បន្នយើងខ្ញុំកំពុងតែរៀបចំរបាយការណ៍ជាឌីជីថលស្តីអំពីគំរោងនេះ ដោយមានលោក.Metje Posmaជាសាស្រ្ដាចារ្យនៃសកលវិទ្យាល័យLeidenដែលបានចូលរួមក្នុងឋានៈជាជំនាញការជាអ្នកដឹកនាំក្នុងកិច្ចការងារនេះ។

(គំរោងនេះត្រូវបានអនុវត្តន៍ដោយយោលទៅតាមផែនការកិច្ចការងារដែលបានសំរេចមតិយល់ស្របនៅក្នុងការប្រជុំគណៈប្រតិបត្តិលើកទី៣នៅខែតុលាឆ្នាំ២០១៤)។