សមាជិកបុគ្គលិកអាយ.អ.ស៊ី.អាយ.បានទៅប្រទេសស្រីលង្ការដើម្បីគម្រោង “ការស្រាវជ្រាវរកសិប្បកម្មប្រពៃណីដែលរងការគំរាមកំហែង”

ជាផ្នែកមួយនៃគម្រោង “ការស្រាវជ្រាវរកសិប្បកម្មប្រពៃណីដែលរងការគំរាមកំហែង” គណៈប្រតិភូអាយ.អ.ស៊ី.អាយ. (មិសាកុ អូនឹគិ អគ្គនាយករង និង ស៊ិហ្កិអាគិ ខុដាម៉ា អនុសមាជិក) បានទៅកូឡុំបូ ប្រទេសស្រីលង្ការនៅថ្ងៃទី18-19 ខែកញ្ញា ឆ្នាំ2014។ ដោយបានចូលរួមប្រជុំយ៉ាងស្វិតស្វាញជាមួយរដ្ឋមន្ត្រីនិងអនុរដ្ឋលេខាធិការ 4រូបមកពីក្រសួងពាក់ព័ន្ធដូចជា ក្រសួងឧស្សាហកម្មប្រពៃណីនិងអភិវឌ្ឍន៍សហគ្រាសធុនតូច និងក្រសួងវប្បធម៌និងសិល្បៈ ទិសដៅសកម្មភាពស្រាវជ្រាវជាក់ស្ដែងត្រូវបានពិភាក្សាផ្អែកតាមអនុសាសន៍ដែលបានព្រាងឡើងជាលទ្ធផលនៃការស្រាវជ្រាវក្នុងឆ្នាំ2013។

ជួបប្រជុំជាមួយ ឯកឧត្តម T.B. Ekanayake រដ្ឋមន្ត្រីក្រសួងវប្បធម៌និងសិល្បៈ

ជួបប្រជុំជាមួយ លោក Anura Siriwardena អគ្គលេខាធិការនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម

កិច្ចពិភាក្សាជាមួយ ឯកឧត្តម Douglas Devananda រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មប្រពៃណីនិងអភិវឌ្ឍន៍សហគ្រាសធុនតូច

 

(គម្រោងនេះត្រូវបានអនុវត្តក្រោមផែនការការងារដែលបានអនុម័តនៅឯកិច្ចប្រជុំគណៈគ្រប់គ្រងអាយ.អ.ស៊ី.អាយ.លើកទី3 នាថ្ងៃទី1 ខែតុលា ឆ្នាំ2014។)