អាយ.អ.ស៊ី.អាយ.បានរៀបចំ “សិក្ខាសាលាស្តីពីតួនាទីរបស់មជ្ឈមណ្ឌលសហគមន៍ក្នុងការធ្វើឱ្យអាយ.ស៊ី.អេក.រស់ឡើងវិញ: ការសិក្សាករណីនៃការបោះពុម្ពលើដុំឈើដុងហូ”។

អាយ.អ.ស៊ី.អាយ.និងវិទ្យាស្ថានរៀតណាមសម្រាប់ការសិក្សាវប្បធម៌និងសិល្បៈ (វី.អាយ.ស៊ី.អេ.អេស.) បានសហការរៀបចំ “សិក្ខាសាលាស្តីពីតួនាទីរបស់មជ្ឈមណ្ឌលសហគមន៍ក្នុងការធ្វើឱ្យអាយ.ស៊ី.អេក.រស់ឡើងវិញ: ការសិក្សាករណីនៃការបោះពុម្ពលើដុំឈើដុងហូ” នៅថ្ងៃទី27-28 ខែមករា ឆ្នាំ2015 នៅខេត្តបាក់និញនិងហាណូយ។ អ្នកធ្វើការផ្នែកបោះពុម្ពលើដុំឈើមកពីសហគមន៍ដុងហូចំនួន10នាក់ និងជំនាញការពីវៀតណាមនិងជប៉ុន30នាក់បានចូលរួមសិក្ខាសាលានេះ។ អ្នកចូលរួមបានធ្វើទស្សនកិច្ចសិក្សាមួយទៅកាន់ភូមិដុងហូដើម្បីសង្កេតមើលស្ថានភាពបច្ចុប្បន្ននៃការបោះពុម្ពលើដុំឈើ ហើយពិភាក្សាពីវិធីសាស្ត្រអភិរក្សវាដោយវិភាគកត្តាហានិភ័យរបស់វាយោងតាមករណីអនុវត្តបានល្អនៅប្រទេសជប៉ុន។

(សិក្ខាសាលានេះត្រូវបានចាត់ចែងនិងអនុវត្តជាផ្នែកនៃគម្រោងឈ្មោះថា “ការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបិយដែលជិតបាត់បង់: ការបោះពុម្ពលើដុំឈើដុងហូដែលជាធាតុនៃអាយ.ស៊ី.អេក.វៀតណាម” ដែលផ្អែកលើផែនការការងារដែលអនុម័តនៅឯកិច្ចប្រជុំគណៈគ្រប់គ្រងអាយ.អ.ស៊ី.អាយ.លើកទី3 នាថ្ងៃទី1 ខែតុលា ឆ្នាំ2014។)