អាយ.អ.ស៊ី.អាយ.បានរៀបចំកិច្ចប្រជុំក្រុមអ្នកជំនាញអន្ដរជាតិនៃគម្រោង “ការកំណត់ផែនទីស្រាវជ្រាវស្ដីពីការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបិយ (អាយ.ស៊ី.អេក.) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក”

ដោយសហការជាមួយសារមន្ទីរសិល្បៈអ៊ិស្លាមម៉ាឡេស៊ី អាយ.អ.ស៊ី.អាយ.បានរៀបចំកិច្ចប្រជុំក្រុមអ្នកជំនាញអន្ដរជាតិនៅថ្ងៃទី26-27 ខែមករា ឆ្នាំ2015 នៅកូឡាឡុំពួរ ដែលជាផ្នែកនៃគម្រោង “ការកំណត់ផែនទីស្រាវជ្រាវស្ដីពីការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបិយ (អាយ.ស៊ី.អេក.) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក”។ អ្នកជំនាញ10នាក់មកពីតំបន់អាស៊ីប៉ាស៊ីហ្វិកបានចូលរួមនិងពិភាក្សាយ៉ាងសកម្មពីស្ថានភាពនិងបញ្ហាប្រឈមបច្ចុប្បន្ននៃការអភិរក្សអាយ.ស៊ី.អេក. ដែលផ្អែកតាមការសិក្សាករណីជាក់លាក់នានានៅក្នុងប្រទេសរបស់ពួកគេ។

(គម្រោងនេះត្រូវបានអនុវត្តក្រោមផែនការការងារដែលបានអនុម័តនៅឯកិច្ចប្រជុំគណៈគ្រប់គ្រងអាយ.អ.ស៊ី.អាយ.លើកទី3 នាថ្ងៃទី1 ខែតុលា ឆ្នាំ2014។)