អាយ.អ.ស៊ី.អាយ. បានរៀបចំសិក្ខាសាលាអន្តរជាតិមួយលើប្រធានបទ “សិក្ខាសាលា អាយ.អ.ស៊ី.អាយ.លើកទី 1 ស្តីពីការសិក្សាប្រព័ន្ធច្បាប់ទាក់ទងនឹងបេតិកភណ្ឌវប្បធម៌អរូបិយនៅអាស៊ីអាគ្នេយ៍”។

ដោយមានកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាច្បាប់នៃក្យូសូ, អាយ.អ.ស៊ី.អាយ. បានរៀបចំសិក្ខាសាលាអន្តរជាតិមួយនៅថ្ងៃទី 19-20 ខែធ្នូ ឆ្នាំ 2014 នៅក្នុងបរិវេណហាកូសាគី។ សិក្ខាសាលានេះគឺជាកម្មវិធីដែលជាផ្នែកមួយនៃគម្រោងក្រោមប្រធានបទ “ការសិក្សាប្រព័ន្ធច្បាប់ទាក់ទងនឹងបេតិកភណ្ឌវប្បធម៌អរូបិយនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ” និងដែលបានចូលរួមដោយអ្នកស្រាវជ្រាវ និងមន្ត្រីរដ្ឋាភិបាលមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ចំនួន 13 នាក់។ សិក្ខាសាលានេះដឹកនាំដោយសាស្ត្រាចារ្យ តូហ្ស៊ីយូគិ កូណូ (នៃសាកលវិទ្យាល័យ ក្យូហ្សុ) ហើយអ្នកចូលរួមបានចូលរួមក្នុងការវិភាគ និងពិភាក្សាយ៉ាងសកម្មទាក់ទងនឹងបញ្ហាអំពីប្រព័ន្ធច្បាប់ទាក់ទងនឹងបេតិកភណ្ឌវប្បធម៌អរូបិយ។