មន្ត្រីរដ្ឋាភិបាលទីម័រខាងកើតបានចូលរួមទស្សនកិច្ចសិក្សានៅប្រទេសជប៉ុនអំពីបេតិកភ័ណ្ឌវប្បធម៌អរូបី

 

ជាការឆ្លើយតបទៅនឹងសំណើពីរដ្ឋាភិបាលទីម័រខាងកើតនិងការិយាល័យអង្គការយូណេស្កូប្រចាំទីក្រុងហ្សាកាតា អាយ.អ.ស៊ី.អាយ. បានរៀបចំឱ្យមានទស្សនកិច្ចសិក្សាមួយអំពីបេតិកភ័ណ្ឌវប្បធម៌អរូបីនៅជប៉ុនសម្រាប់មន្ត្រីរដ្ឋាភិបាលទីម័រខាងកើត។គម្រោងនេះមិនមាននៅក្នុងផែនការរយៈពេលមធ្យម អាយ.អ.ស៊ី.អាយ. ដំបូង (2013-2015) ទេ។ ប៉ុន្តែដោយសារបេសកកម្មនៃសកម្មភាព អាយ.អ.ស៊ី.អាយ.រួមមាន ការអភិរក្សបេតិកភ័ណ្ឌវប្បធម៌អរូបីដែលកំពុងរងគ្រោះ និងដោយសារតែភាពបន្ទាន់នៃបញ្ហានេះ វាត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាយ.អ.ស៊ី.អាយ. ឆ្នាំ2013។ មន្ត្រីទាំងនេះបានទស្សនកិច្ចប្រទេសជប៉ុនរយៈពេល5ថ្ងៃ ពីថ្ងៃទី22ដល់ថ្ងៃទី26ខែតុលា។

 

កិច្ចខិតខំប្រឹងប្រែងដើម្បីបង្ហាញនិងអភិរក្សបេតិកភ័ណ្ឌវប្បធម៌ដែលនៅរស់រាន ត្រូវការកិច្ចខិតខំប្រឹងប្រែងមួយចំនួនតាមរយៈធាតុផ្សេងៗដូចជា សិល្បៈប្រពៃណី ទំនៀមទំលាប់ ការគួរសម ពិធីការ និងសិប្បកម្ម។អាយ.ស៊ី.អេក. របស់ទីម័រខាងកើតនៅមិនទាន់បានកំណត់ជាក់លាក់ ហើយស្ថានភាពរបស់វានៅមិនទាន់បានដឹងនិងវិភាគ។ លើសពីនេះទៀត សារៈមន្ទីរនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅមិនទាន់មាន។ ព្រោះហេតុនេះហើយ គេបានសម្រេចរៀបចំកម្មវិធីដែលមានការជ្រើសរើសយកការអនុវត្តល្អមួយចំនួនដែលក្នុងនោះរដ្ឋនិងសហគមន៍មូលដ្ឋានដំណើរការដើម្បីបន្តវេន បង្ហាញ និងផ្សព្វផ្សាយពី អាយ.ស៊ី.អេក. ហើយបញ្ចូលគ្នានូវការសង្កេតនិងការពិភាក្សា (ប្រព័ន្ធបន្តវេននិងប្រធានបទផ្សេងៗ ជាមួយនឹងសមាជិកសមាគមអភិរក្សអាយ.ស៊ី.អេក. អ្នកគ្រប់គ្រងសារៈមន្ទីរ និងមន្ត្រីរដ្ឋបាលតំបន់)។ ទស្សនៈកិច្ចសិក្សានេះបានធ្វើឡើងនៅសារៈមន្ទីរជាតិតូក្យូ វិទ្យាស្ថានជាតិស្រាវជ្រាវសម្រាប់សម្បត្តិវប្បធម៌តូក្យូ និងសាលមហោស្រពជាតិ ដើម្បីស្វែងយល់ពីកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ។ បន្ទាប់ពីនោះ អ្នកចូលរួមទាំងអស់បានស្វែងយល់អំពីសារៈមន្ទីរសហគមន៍ (សារៈមន្ទីរណាម៉ាហាហ្គែ និងសារៈមន្ទីរប្រជាប្រិយអុហ្កាស៊ីនហ្សាន) នៅអុហ្កាខេត្តអាគីតាដែលជាប្រភពនៃពិធីអុហ្កាណាម៉ាហាហ្គែ កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងយឺគិក្នុងខេត្តអ៊ិបារ៉ាគិក្នុងការបណ្ដុះបណ្ដាលមនុស្សនិងបន្តវេនយឺគិស៊ឹមឹហ្គិដែលជាសិប្បកម្មមួយ ព្រមទាំងទីផ្សារគ្រឿងសិប្បកម្មនិងទេសភាពក្នុងសហគមន៍ម៉ាស៊ិកុនៃខេត្តតូជិហ្គិ។

 

ការពិភាក្សាហ្មត់ចត់ត្រូវគេធ្វើនៅថ្ងៃដំបូងនិងថ្ងៃចុងក្រោយ ទាក់ទងនឹងបញ្ហានិងដំណោះស្រាយអំពីការអភិរក្សអាយ.ស៊ី.អេក. នៅទីម័រខាងកើត។ លទ្ធផលនៃការពិភាក្សាទាំងនេះត្រូវបានគេសង្ខេប។

 

ព័ត៌មានលម្អិតត្រូវបានបោះពុម្ពជារបាយការណ៍ នៅខែមីនាឆ្នាំ2014