អាយ.អ.ស៊ី.អាយ.បានរៀបចំកិច្ចប្រជុំអ្នកជំនាញអន្តរជាតិស្តីពី “ការកំណត់ផែនទីស្រាវជ្រាវសម្រាប់ការអភិរក្សអាយ.ស៊ី.អេក.ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក”។

អាយ.អ.ស៊ី.អាយ.កំពុងធ្វើគម្រោងមានចំណងជើងថា “ការកំណត់ផែនទីស្រាវជ្រាវសម្រាប់ការអភិរក្សអាយ.ស៊ី.អេក.ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក” ដោយផ្អែកលើផែនការការងារដែលបានអនុម័តដោយកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអភិបាលអាយ.អ.ស៊ី.អាយ.លើកទី2។ គម្រោងនេះមានគោលបំណងរួមចំណែកដល់ការការពារអាយ.ស៊ី.អេក. តាមរយៈការពិនិត្យមើលការសិក្សាស្រាវជ្រាវដែលទាក់ទងនឹងការការពារអាយ.ស៊ី.អេក. នៅក្នុងតំបន់ដែលបានរៀបរាប់ខាងដើម និងមានការពិភាក្សាស៊ីជម្រៅលើបញ្ហាគន្លឹះ។

ជាផ្នែកមួយនៃគម្រោងសម្រាប់ ឆ្នាំសារពើពន្ធ2013 អាយ.អ.ស៊ី.អាយ.បានកោះប្រជុំក្រុមអ្នកជំនាញអន្តរជាតិនៅការិយាល័យអង្គការយូណេស្កូប្រចាំទីក្រុងបាងកកប្រទេសថៃ នៅថ្ងៃទី 19-20 ខែកុម្ភៈ ឆ្នាំ2014 ដោយមានការចូលរួមពីអ្នកជំនាញអាយ.ស៊ី.អេក.13នាក់ មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅក្នុងកិច្ចប្រជុំនេះ អ្នកជំនាញបានរាយការណ៍ពីស្ថានភាពបច្ចុប្បន្ននៃការការពារអាយ.ស៊ី.អេក.និងបានកំណត់បញ្ហាសំខាន់ក្នុងការធ្វើការស្រាវជ្រាវក្នុងវិស័យនេះ និងផ្តល់អនុសាសន៍សម្រាប់ទិសដៅនាពេលអនាគតនៃគម្រោងនេះ។

សម្រាប់ឆ្នាំសារពើពន្ធ2014 អាយ.អ.ស៊ី.អាយ.បន្តគម្រោងដោយយោងទៅនឹងបញ្ហាដែលបានរកឃើញនិងអនុសាសន៍ដែលបានផ្ដល់នៅក្នុងកិច្ចប្រជុំ។ លទ្ធផលនៃគម្រោងនេះនឹងត្រូវបានរាយការណ៍នៅលើគេហទំព័រនេះ។