អាយ.អ.ស៊ី.អាយ. បានប្រារព្ធ “សិក្ខាសាលាលើកទី2 សម្រាប់ក្រុមហ៊ុនផលិតភាពយន្តវ័យក្មេងក្នុងសហគមន៍សម្រាប់ផ្ដល់ឯកសារវីដេអូអាយ.ស៊ី.អេក.”។

អាយ.អ.ស៊ី.អាយ. បានប្រារព្ធ “សិក្ខាសាលាលើកទី2សម្រាប់ក្រុមហ៊ុនផលិតភាពយន្តវ័យក្មេងក្នុងសហគមន៍សម្រាប់ផ្ដល់ឯកសារវីដេអូអាយ.ស៊ី.អេក.” នៅសារមន្ទីរជាតិទីក្រុងតូក្យូនាថ្ងៃទី 4-6 ខែកុម្ភៈ ឆ្នាំ2014។ សិក្ខាសាលានេះដែលត្រូវបានចូលរួមដោយអ្នកចូលរួមចំនួន 10នាក់មកពីប្រទេសនៅអាស៊ី គឺជាការតាមដាន “សិក្ខាសាលាស្តីពីឯកសារបេតិកភណ្ឌវប្បធម៌អរូបីជាឧបករណ៍សម្រាប់សកម្មភាពអភិរក្សរបស់សហគមន៍” ដែលបានប្រារព្ធឡើងនៅស៊ឹរឹអុកាក្នុង ខែកុម្ភៈ ឆ្នាំ2013។

សិក្ខាសាលានេះរួមមានការបង្រៀនដោយអ្នកជំនាញស្តីពីការអភិរក្សនិងឯកសារនៃអាយ.ស៊ី.អេក. រួមជាមួយការធ្វើបទបង្ហាញនិងវាយតំលៃឯកសារសោតទស្សន៍អំពីអាយ.ស៊ី.អេក. ដែលបានបង្កើតឡើងដោយអ្នកចូលរួមក្នុងសិក្ខាសាលាស៊ឹរឹអុកា នាឆ្នាំ2013 ស្ដីពីអាយ.ស៊ី.អេក. ផ្ទាល់របស់ពួកគេនៅក្នុងសហគមន៍របស់ពួកគេរៀងខ្លួន។

អាយ.អ.ស៊ី.អាយ. នឹងចេញផ្សាយរបាយការណ៍ចុងក្រោយនៃគម្រោងនៅចុង ខែកុម្ភៈ ឆ្នាំ2015។

(គម្រោងនេះត្រូវបានធ្វើឡើងដោយផ្អែកលើផែនការការងារដែលបានអនុម័តដោយកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអភិបាលលើកទី2 នាខែតុលា ឆ្នាំ2013)