កិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាយ.អ.ស៊ី.អាយ. លើកទី2

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី2 ត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី21ខែតុលាឆ្នាំ2013នៅក្នុងទីក្រុងតូក្យូ។ អ្នកតំណាងមកពីអង្គការយូណេស្កូនិងរដ្ឋាភិបាលនៃរដ្ឋសមាជិកអង្គការយូណេស្កូចំនួន2បានចូលរួមក្នុងចំណោមសមាជិកក្រុមប្រឹក្សា9រូប។លើសពីនេះទៀត អ្នកដែលមកពីក្រសួងការបរទេស វិទ្យាស្ថានជាតិបេតិកភ័ណ្ឌវប្បធម៌ក៏បានចូលរួមជាអ្នកសង្កេតការណ៍ផងដែរ។ ផែនការរយៈពេលមធ្យម គម្រោងថវិការបស់អាយ.អ.ស៊ី.អាយ. ត្រូវបានពិភាក្សានិងអនុម័តជាចំបង រួមជាមួយប្រធានបទខាងក្រោម។

ការកែទម្រង់ស្ថាប័នផ្ដល់ប្រឹក្សា

ក្នុងគោលបំណងប្រើប្រាស់ឱ្យបានពេញលេញនូវចំណេះដឹងជ្រៅជ្រះចំនួនកំណត់នៃសមាជិកត្រូវបានបង្កើន ហើយអ្នកជំនាញមកពីផ្នែកផ្សេងៗកាន់តែច្រើននៃតំបន់អាស៊ីប៉ាស៊ីហ្វិកដូចជាឥណ្ឌានិងហ្វ៊ីជី ត្រូវបានតែងតាំងជាសមាជិកនៃស្ថាប័នផ្ដល់ប្រឹក្សា។

របាយការណ៍ស្ដីពីសកម្មភាពនិងរបាយការណ៍ហិរញ្ញវត្ថុ

សកម្មភាពនិងរបាយការណ៍ហិរញ្ញវត្ថុចាប់ពីការបើកអាយ.អ.ស៊ី.អាយ. រហូតដល់ដំណាច់ឆ្នាំ2012 ត្រូវបានយកមកពិនិត្យឡើងវិញនិងអនុម័ត។

ផែនការរយៈពេលមធ្យមរបស់ អាយ.អ.ស៊ី.អាយ  

ផែនការរយៈពេលមធ្យមថ្មីមួយដែលគោរពតាមយុទ្ធសាស្ត្ររយៈពេលមធ្យមរបស់អង្គការយូណេស្កូយ៉ាងពេញលេញ ត្រូវបានបង្កើតឡើង។

ផែនការការងារនិងថវិកាសម្រាប់ឆ្នាំ2013-2014

ផ្នែកអាទិភាពនៃគម្រោងដែលនឹងត្រូវអនុវត្តក្នុងរយៈពេលពីរទៅបីឆ្នាំខាងមុខ ត្រូវបានកំណត់ថាជាការស្រាវជ្រាវដើម្បីអភិរក្សអាយ.ស៊ី.អេក. ដែលរងការគំរាមកំហែង នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងការកំណត់ផែនទីការស្រាវជ្រាវអំពីការអភិរក្សអាយ.ស៊ី.អេក. នៅក្នុងតំបន់នេះ។ គម្រោងចំនួន7នឹងត្រូវបង្កើតឡើងដើម្បីសម្រេចបានលទ្ធផលក្នុងផ្នែកអាទិភាពទាំងពីរនេះ។